ក្តៅគគុកហើយ! Ronaldo កំពុងប្រឈមមុខច្បាប់ជាមួយក្លិប Manchester ក្រោយការនិយាយថាក្លិបបានក្បត់លោក
ក្លិប Manchester United បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយ Cristiano Ronaldo ហើយ ក្នុងនោះក្លិបក៏បានប្រាប់ទៅកាន់មេធាវីរបស់ខ្លួនឱ្យចាប់ផ្តើមធ្វើនីតិវិធីទៅតាមផ្លូវច្បាប់ក្រោមហេតុផលថា លោកបានរិះគន់យ៉ាងបើកចំហចំពោះម្ចាស់ក្លិប ការគ្រប់គ្រង និង ការដឹកនាំរបស់គ្រូបង្វិក។
ក្នុងនោះ Manchester United ក៏គ្មានជម្រើសអ្វីក្រៅពីការចែកផ្លូវគ្នា ហើយនឹងផ្តាំទៅទីភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes ជុំវិញការមិនពេញចិត្តរបស់ក្លិប បន្ទាប់ពីខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានរិះគន់យ៉ាងបើកចំហចំពោះក្លិបផងដែរ។
ក្រុមអ្នកច្បាប់របស់ក្លិបក៏បានជឿថា ពួកគេអាចប្តឹង Ronaldo ពីបទបំពានអស់ទាំងនោះ បន្ទាប់ពី Ronaldo បានធ្វើបទសម្ភាសជាមួយលោក Piers Morgan ជុំវិញការរិះគន់អំពីក្លិប៕
ប្រភព៖ 90mins