ទីបំផុត! ចាន់ វឌ្ឍនាកា ត្រលប់មកទីលានហ្វឹកហាត់វិញហើយ ក្រោយខកខានអស់ ៨ ខែ
ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិបបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានប្រកាសវិលចូលទីលានហ្វឹកហាត់វិញហើយ បន្ទាប់ពីកីឡាករ ពាក់ អាវលេខ ១១ រូបនេះ ខកខានរត់នៅលើទីលានអស់រយៈពេល ៨ ខែដោយសាររបួស ដែលត្រូវវះកាត់សរសៃពួរជង្គង់ខាងស្ដាំ។ 비트카지노
ការវិលត្រលប់មកលើកនេះ ចាន់ វឌ្ឍនាកា បាននិយាយពាក្យយ៉ាងស្វាហាប់ថា ៖ «ខ្ញុំដួលនៅទីនេះ ខ្ញុំត្រូវតែចាប់ផ្ដើមនៅកន្លែងនេះ ៨ ខែកន្លងផុតទៅក្រោយការវះកាត់សរសៃពួរជង្គង់ ចាប់ផ្ដើមថ្ងៃទី១ វាប្រាកដណាស់នឹងជួបរឿងពិបាកជាច្រើន តែអ្វីដែលត្រូវធ្វើមានតែការខំប្រឹង ប្ដេជ្ញា វាជាពេលវេលាមួយដែលខ្ញុំទន្ទឹងរងចាំអស់រយៈពេលយូរមកហើយ»។
មិនមែនចំពោះតែកីឡាករ ចាន់ វឌ្ឍនាកា ទេដែលរង់ចាំពេលវេលាវិលចូលទីលានវិញ សូម្បីតែអ្នកគាំទ្ររបស់លោក ក៏សង្ឃឹមថារបួសរបស់កីឡាករក្នុងដួងចិត្តរបស់ពួកគេឆាប់ជាសះស្បើយ ហើយត្រលប់មកជួយក្រុមឡើងវិញម្ដងទៀត។
ចាន់ វឌ្ឍនាកា បានឱ្យដឹងបន្ថែមទៀតថា ៖ «អរគុណគ្រប់គ្នាដែលបារម្ភ និង សួរសុខទុក្ខ ពេលនេះខ្ញុំបានត្រលប់មកចូលទីលានហ្វឹកហាត់ជាមួយក្រុមវិញហើយ តែយ៉ាងណាក៏ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឱ្យឆាប់បានជួយក្រុមក្នុងការប្រកួត»៕