ឡេង ណូរ៉ា លេងម៉ូដសក់តាម Pogba តែមិនដូចចិត្ត ចុងក្រោយត្រូវកោរត្រងោល
យុវវ័យក្មេង ឡេង ណូរ៉ា ខ្សែការពារស្លាប របស់ក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ កម្ពុជា បានផ្លាស់ប្តូរម៉ូដសក់ប្លែកខុសពីសព្វមួយដង ដោយកោរត្រងោលតែម្តង ។
ចំពោះមូលហេតុនៃការកោរត្រងោលនេះ ត្រូវបានគេបង្ហើបឱ្យដឹងថា គឺដោយសារតែការលេងម៉ូដសក់តាម Pogba តែសក់របស់គេចេញពណ៍ខ្លាំងពេក ហើយខ្មាសគេក៏កោរត្រងោលតែម្តងទៅ ។
គួរឱ្យដឹងថា ឡេង ណូរ៉ា បានជាប់ជម្រើសជាតិកម្ពុជាឈុតធំ ទាំងមិននឹកស្មាន កាលពីវគ្គជម្រុះ World Cup កន្លងទៅ ដែលវាជាបានបំពេញក្តីស្រមៃរបស់រូបគេផងដែរ។ កីឡាកររូបនេះ ក៏បានប្តេជ្ញាខិតខំឲ្យអស់ពីសមត្ថភាព ព្យាយាមស្រូបយក បទពិសោធន៍ពីជម្រើសជាតិ ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត៕