Crystal Palace នាំយកខ្សែការពារជនជាតិអង់គ្លេស Guehi
តាមសារព័ត៍មាន Goal នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដែលថា ក្លិបបាល់ទាត់ Crystal Palace បាននាំយកខ្សែការពារជនជាតិ អង់គ្លេស វ័យ ២១ ពីរក្លិបបាល់ទាត់ ជើងឯក UEFA Champions League ២០២១ Chelsea ដោយខ្សែការពារឆ្នើមរូបនេះធ្លាប់បានលេងឱ្យ ក្លិបតោខៀវមួយនេះចាប់តាំងពីឆ្នាំ ២០១៩។
សម្រាប់ការចរចាវិញ រវាងក្លិប Crystal Palace និង ខ្សែការពារឆ្នើម វ័យ ២១ ឆ្នាំ រូបនេះ បានត្រូវរ៉ូវគ្នាដោយ Marc Guehi បានយល់ព្រមកិច្ចព្រមព្រៀង ៥ ឆ្នាំលេងឱ្យក្លិបបាល់ទាត់ Crystal Palace ។ គោលដៅដែលក្លិប Crystal Palace ចុះកុងត្រា នាំយកខ្សែការពារឆ្នើមរូបនេះ គឺ ដើម្បីមកពង្រឹងតំបន់ការពារដល់ ក្លិបបាល់ទាត់ Crystal Palace ។
គួរបញ្ចាក់ផងដែរថា ខ្សែការពារ Guehi វ័យ ២១ ឆ្នាំ រូបនេះ បានលេងឱ្យជម្រើសជាតិថ្នាលយុវជនខ្លួន អង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ។ការនាំយកខ្សែការពារឆ្នើមនេះ គឺស្ថិតក្នុងកិច្ចព្រមព្រៀងមួយដោយបានចាយលុយទៅដល់ ២៨ លានដុល្លាសហរដ្ឋអាមេរិកឯណោះ ៕
ប្រភព: Goal