Euro ២០២០ បញ្ចប់ហើយ! មកស្គាល់ប្រទេស ត្រូវធ្វើជាម្ចាស់ផ្ទះពាននេះ ឆ្នាំបន្ទាប់
ការប្រកួតពានរង្វាន់ក្រុមបាល់ទាត់ជម្រើសជាតិប្រចាំទ្វីបអឺរ៉ុប Euro 2020 បានបិទបញ្ចប់ហើយ ដោយម្ចាស់ពាននេះ គឺក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសគឺជាក្រុមជើងឯករង ក្រោយទាត់បាល់ ១១ ម៉ែត្រកាត់សេចក្តី ។
ក្នុងនោះដែរ ចំពោះម្ចាស់ផ្ទះដែលនឹងត្រូវទទួលពាននេះ នៅលើកក្រោយ ឆ្នាំ ២០២៤ នោះគឺជាប្រទេសអាល្លឺម៉ង់ បន្ទាប់ពីឈ្នះទៅលើប្រទេសតួរគី ក្នុងការដេញថ្លៃចុងក្រោយ ។ ប្រទេសអាល្លឺម៉ង់ បានត្រៀមកីឡដ្ឋានចំនួន ១០ សម្រាប់រៀបចំការប្រកួត ។
គួរឱ្យដឹងដែរថា អាល្លឺម៉ង់ ធ្លាប់ធ្វើជាម្ចាស់ផ្ទះពាន Euro នេះចំនួនម្តងដែរ កាលពីឆ្នាំ ១៩៨៨ ខណៈដែលធ្លាប់គ្រងជើងឯកពាននេះ ដល់ទៅ ៣ លើក កាលពីឆ្នាំ ១៩៧២, ១៩៨០ និង ចុងក្រោយនៅឆ្នាំ ១៩៩៦ ៕