ចាន់ រតនា អាចនឹងឡើងសង្វៀន ONE FC ឆាប់ៗខាងមុខនេះ ប៉ះជើងខ្លាំងឥណ្ឌូនេស៊ី
ជើងខ្លាំងប្រដាល់ក្បាច់គុនចម្រុះរបស់កម្ពុជា ចាន់ រតនា បានខកខានឡើងសង្វៀនប្រកួតប្រមាណជាជិត ១ ឆ្នាំហើយ ពោលគឺតាំងពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ មកម្ល៉េះ ។ មកទល់នឹងពេលនេះ មានព័ត៌មានថា កីឡាកររូបនេះ កំពុងតែត្រូវបាន ONE FC ចាប់ផ្គូរផ្គង ដែលការប្រកួតអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ។
ដៃគូដែលស័ក្តិសមបំផុតសម្រាប់កីឡាករកម្ពុជារូបនេះ អាចនឹងជាកីឡាករឥណ្ឌូនេស៊ី Eko Roni Saputra ដែលធ្លាប់ឡើងសង្វៀនដ៏ធំបំផុតរបស់ទ្វីបអាស៊ីនេះ ៥ លើកមកហើយ ឈ្នះ ៤ និង ចាញ់ ១ ក្នុងនោះកីឡាករកម្ពុជា ខុស ស៊ីចាន់ ក៏ធ្លាប់បរាជ័យក្រោមថ្វីដៃកីឡាកររូបនេះដែរ ។
ងាកមកមើលស្ថិតិប្រកួតរបស់ ចាន់ រតនា វិញ ហាក់ល្អជាង Eko បន្តិច ដោយ រតនា ធ្លាប់ឡើងប្រកួតដល់ទៅ ១១ លើក ក្នុងនោះឈ្នះ ៧ និង ចាញ់ ៤ លើក ។ គូនេះត្រូវបានគេដឹងថា ONE FC កំពុងតែរៀបចំផ្គូរផ្គង ដែលលទ្ធផលនឹងចេញនៅពេលឆាប់ៗខាងមុខនេះ ៕