មានដំណឹងល្អមិនបានប៉ុន្មានផង AFC ប្រកាសដំណឹងអាក្រក់ សម្រាប់ពាន AFC CUP តំបន់អាស៊ាន
សហព័ន្ធកីឡាបាល់ទាតទ្វីបអាស៊ី AFC កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ បានប្រកាសប្រជុំជាបន្ទាប់ទាក់ទិនទៅនឹងការប្រកួត AFC CUP របស់ខ្លួនប្រចាំឆ្នាំ ២០២១ នេះ ។
យោងតាមស្មារតីអង្គប្រជុំ AFC បានប្រកាសរំសាយចោលការប្រកួត AFC CUP ២០២១ ប្រចាំតំបន់អាស៊ាន ក្រោមហេតុផលមិនអាចរកទីកន្លែងសុវត្ថិភាព ដើម្បីរៀបចំការប្រកួត និង ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ដែលកំពុងតែកើនឡើងខ្លាំងនៅក្នុងតំបន់អាស៊ាន ។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ AFC បានប្រកាសជាផ្លូវការ អនុញ្ញាតឱ្យក្លិប ២ គឺ វិសាខា របស់កម្ពុជា និង Lalenok FC របស់ទីម័រ បានឡើងទៅកាន់វគ្គចែកពូល AFC CUP ដោយស្វ័យប្រវត្តិ ដោយនឹងត្រូវចូលរួមក្នុងពូល I ជាមួយនឹងក្រុម Terengganu របស់ម៉ាឡេស៊ី និង Geyland International របស់សិង្ហបុរី ៕