Billy Gilmour ខ្សែបម្រើល្អបំផុតរបស់ក្រុមបាល់ទាត់ជម្រើសជាតិស្តុតឡែន ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីបញ្ចប់ការប្រកួតណាត់ទី ២ របស់ខ្លួន ក្នុងព្រឹត្តិការណ៍ Euro ២០២០ ។
កីឡាករខ្សែបម្រើវ័យ ២០ ឆ្នាំរូបនេះ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល ១០ ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យបន្តជាមួយជម្រើសជាតិវិញ ប្រសិនបើជម្រើសជាតិស្តុតឡែន ឡើងទៅកាន់វគ្គបន្ត ។ ការបាត់បង់ខ្សែបម្រើរូបនេះ អាចនឹងក្លាយជាសម្ពាធសម្រាប់ស្តុតឡែន ឡើងទៅកាន់វគ្គបន្ត ដោយសារតែក្រុមមួយនេះ ត្រូវការពិន្ទុជាចាំបាច់ដើម្បីធានាកៅអីវគ្តបន្ត ។
កីឡាករ ព្រឹត្តិការណ៍ Billy Gilmour បានជាប់ជាកីឡាករល្អប្រចាំការប្រកួត ដែលគេបានជួយឱ្យក្រុមរបស់គេស្មើក្រុមខ្លាំងអង់គ្លេស ដោយលទ្ធផល ០ ស្មើ ។ ជាមួយគ្នានេះ គេប្រហែលជាមិនអាចបន្តការប្រកួតវិញបានឡើយ ព្រោះក្រោយបញ្ចប់ ១០ ថ្ងៃ ការប្រកួត Euro ត្រូវបានឈានដល់វគ្គ ៨ ក្រុមចុងក្រោយទៅហើយ ដែលជាវគ្គដែលស្តុតឡែន ពិបាកសង្ឃឹមឡើងខ្លាំងណាស់ ៕
ប្រភព ៖ goals