អស្ចារ្យ! អ៊ីតាលីកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយ Euro មុនគេបង្អស់
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានទទួលបានកៅអីវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA EURO 2020 ក្រោយឆ្លងកាត់ ២ ប្រកួតមិនដែលចាញ់ទាល់តែសោះ ក្លាយជាក្រុមកំពូលតារាងប្រចាំពូល A មាន ៦ ពិន្ទុពេញ។
ក្នុងនោះដែរការប្រកួតទីមួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិតួកគី ក្នុងលទ្ធផល ៣ ទល់នឹង ០ នៅក្នុងទឹកដីរបស់តួរគី ។ ចំណែកឯការប្រកួតទី ២ កាលពីយប់មិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស ក្នុងលទ្ធផល ៣ ទល់នឹង០ ដូចគ្នា ដែលលើកនេះអ៊ីតាលី បានយកឈ្នះនៅក្នុងទឹកដីខ្លួនឯងវិញម្តង ។
គិតមកត្រឹមពេលនេះ មានតែក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីមួយគត់ ដែលបានទទួលបានកៅអីវគ្គ ១៦ មួយក្រុមចុងក្រោយពានរង្វាន់ UEFA EURO 2020 នេះដែរការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនេះ នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ ខាងមុខនេះ ៕
ប្រភព ៖ euro