Real Madrid បោះបង់ Sergio Ramos តែ ManCity កំពុងចរចារ
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Sergio Ramos របស់ក្លិប Real Madrid កំពុងតែស្ថិតនៅក្នុងការចរចារជាមួយនឹងក្លិប ManCity ដោយភ្នាក់ងាររបស់គេបានទៅដល់អង់គ្លេសដើម្បីទាក់ទងហើយ តែលទ្ធផលមិនទាន់ចេញជាផ្លូវការនៅឡើយទេ ។
នៅក្នុងការចរចារនេះ កីឡាករខ្សែការពារដែលរកបានច្រើនគ្រាប់បំផុតរូបនេះ បានទទួលសំណើរកុងត្រា ២ ឆ្នាំនៅក្លិបអង់គ្លេសខាងលើ ហើយមានលក្ខខណ្ឌបន្ថែម ១ ឆ្នាំទៀត ប្រសិនបើកីឡាកររូបនេះចង់នៅបន្តជាមួយនឹងក្លិប ។ ជាមួយគ្នានេះ ប្រាក់ឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់ក៏នឹងក្លាយជាលក្ខខណ្ឌទាក់ចិត្តកីឡាកររូបនេះផងដែរ ។
គួរឱ្យដឹងដែរថា Real Madrid បានសម្រេចចិត្តមិនបន្តកុងត្រាឱ្យ Ramos ព្រោះគិតថានឹងត្រូវចំណាយលុយបន្ថែមច្រើនទៅលើរូបគេ ខណៈដែលវ័យរបស់គេគឺឈានចូល ៣៦ ឆ្នាំហើយ ក្នុងរដូវកាលក្រោយនេះ ៕
ប្រភព ៖ espn