ក្រោយរបូតពាន ១ ទៀត ManCity ចង់យកខ្សែប្រយុទ្ធមួយរូបពី Aston Villa
ក្លិបបាល់ទាត់ Manchester City បានរបូតពានធំមួយប្រចាំតំបន់អឺរ៉ុប UEFA Champions League ក្រោយពីចាញ់ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ ដោយគ្រាប់បាល់តែ ១ គ្រាប់គត់ ។
ក្រោយពីចាញ់ភ្លាម ក្លិបអ្នកមាននៅអង់គ្លេសដែលមានម្ចាស់ក្លិបជាមហាសេដ្ឋីអារ៉ាប់មួយនេះ បានដាក់គោលដៅថ្មីមួយទៀត គឺយកកីឡាករខ្សែប្រយុទ្ធស្រួចស្លេមពីក្លិប Aston Villa គឺកីឡាករ Jack Grealish ជាគោលដៅចំបងបំផុតក្នុងទីផ្សារដោះដូវកីឡាករខាងមុខនេះ ។
គួរឱ្យដឹងដែរថា ManCity ក៏មានគម្រោងការដែរ ក្នុងនានាំយកខ្សែប្រយុទ្ធ Harry Kane ពីក្លិប Tottenham Hotspur តែប្រហែលជាមិនទាន់ច្បាស់ឡើយ ដោយសារតែកីឡាកររូបនេះ មានតម្លៃថ្លៃខ្លាំង ៕
ប្រភព ៖ goals