Barcelona ធ្វើស៊ី លោក Koeman បើចង់នៅត្រូវកាត់ប្រាក់ខែពាក់កណ្ដាល
ក្លិបបាល់ទាត់ Barcelona បានបង្ហើបកាលពីពេលកន្លងទៅនេះថា គ្រោងនឹងមិនបន្តកុងត្រាដល់គ្រូបង្វឹករបស់ខ្លួនឡើយ ដោយសារតែដឹកនាំមិនសូវបានល្អ ដ្បិតឈ្នះពាន Copa del Rey មែន ក៏ប៉ុន្តែមិនល្អឡើយក្នុងពានធំ UEFA Champions League និង La Liga ។
មកទល់នឹងពេលនេះ មានព័ត៌មានមកថា ក្លិបបានបន្ធូរបន្ថយទៅដល់គ្រូបង្វឹករូបនេះ ស្របពេលដែលក្លិបមិនចង់ចំណាយលុយច្រើនក្នុងការផ្តាច់កុងត្រាលោក Koeman និង រឹតតែមិនចង់ចំណាយក្នុងការចុះកុងត្រាយកគ្រូបង្វឹកថ្មី ។
Barcelona បានស្នើសុំធ្វើការកាត់ប្រាក់ខែ គ្រូបង្វឹករូបនេះពាក់កណ្តាល ជាថ្នូរឱ្យលោកនៅបន្តដឹកនាំរហូតដល់ផុតកុងត្រានាឆ្នាំក្រោយតែម្តង ។ សំណើនេះប្រហែលជានឹងត្រូវទទួលដោយលោក Koeman ពីព្រោះលោកបាននិយាយជាច្រើនលើកថា លោកពិតជាចង់នៅបន្តជាមួយ Barcelona យ៉ាងខ្លាំង ៕
ប្រភព ៖ Marca