ទោះលទ្ធផលយ៉ាងណាក្តី ប៉ុន្តែកម្ពុជា ប្រឹងអស់ហើយ !
នៅរាត្រីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតណាត់ដំបូងក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២១ ដែលធ្វើឡើងនៅក្នុងទឹកដីបារ៉ែន ទល់នឹងក្រុមម្ចាស់ផ្ទះ ដោយលទ្ធផល បានបញ្ចប់ទៅដោយលទ្ធផល ៨ ទល់នឹង ០ ។
ក្នុងការប្រកួតនេះ ដ្បិតតែកម្ពុជា មិនអាចរកជ័យជម្នះបានក្តី ក៏ប៉ុន្តែគេសង្កេតឃើញថា មានកីឡាករវ័យក្មេង និង ថ្មីៗ ជាច្រើនបានបង្ហាញខ្លួននៅលើទីលាន ដើម្បីក្រេបយកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ខ្លួនទៅថ្ងៃខាងមុខទៀត ។
គួរឱ្យដឹងដែរថា កម្ពុជា នៅសល់ ២ ប្រកួតទៀតនៅក្នុងដៃ ដោយត្រូវជួបជាមួយនឹងអឺរ៉ាក់នៅថ្ងៃទី ០៧ មុននឹងត្រូវជួបជាមួយនឹង អឺរ៉ង់នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ ខាងមុនេះ មុននឹងធ្វើមាតុភូមិនិវត្តន៍ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំនេះ នៅប្រទេសវៀតណាម ដែលកម្ពុជា ដាក់គោលដៅឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕