Real Madrid ចុះកុងត្រា ៥ ឆ្នាំ យក David Alaba ពី Bayern Munich
David Alaba ខ្សែការពារវ័យក្មេងរបស់ក្លិប Bayern Munich បានលាពីក្លិបដែលខ្លួនធ្លាប់លេងជាង ១០ ឆ្នាំ ផ្លាស់ទៅលេងឱ្យ Real Madrid ហើយ នេះបើតាមការបង្ហោះរបស់ក្លិប Real Madrid កាលពីពេលថ្មីៗនេះ ។
បើតាមការបញ្ជាក់ពី Real Madrid កីឡាករសញ្ជាតិអូទ្រីសរូបនេះ នឹងទទួលបាននូវកុងត្រារយៈពេលវែង រយៈពេល ៥ ឆ្នាំនៅទីនោះ ដោយសារតែគេមានវ័យក្មេងពេញកម្លាំង ដែលអាចនឹងជួយក្លិបបានច្រើន ។
ចំពោះតម្លៃពលកម្មវិញ ខ្សែការពារវ័យ ២៨ ឆ្នាំ David Alaba ត្រូវបានគេដឹងថា នឹងទទួលបានតម្លៃខ្លួន ១៥ លានដុល្លារ ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០២៦ ។ ហើយចំពោះការផ្ទេរទៅកាន់ Real Madrid នេះ គឺមិនមានតម្លៃខ្លួនឡើយ ព្រោះគេនឹងផុតកុងត្រាពី Bayern Munich នាចុងខែមិថុនានេះហើយ ៕
ប្រភព ៖ espn