ដល់ម្លឹង ManCity យកកីឡាករល្អ ២ រូប ដើម្បីឱ្យ Spur បញ្ចុះតម្លៃ Harry Kane
Pep Guardiola អ្នកចាត់ការក្រុម Manchester City បានសម្រេចចិត្តថានឹងដាក់កីឡាករ ២ ខ្សែប្រយុទ្ធ ២ រូប ដើម្បីចរចាក្នុងការនាំយក Harry Kane ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស ដែលកំពុងតែឡើងជើងខ្លាំងនៅ English Premier League រដូវកាល ២០២១ កន្លងទៅនេះ ។
កីឡាករ ២ រូបនោះ គឺ Raheem Sterling និង Gabriel Jesus ដែលសុទ្ធសឹងជាខ្សែប្រយុទ្ធដ៏ល្អរបស់ក្លិប ManCity ។ ទោះបីជាយ៉ាងណាក្តី ២ រូបនេះ ប្រហែលជាមិនគ្រប់គ្រាន់ក្នុងការធ្វើឱ្យ Spur យល់ព្រមដូរស្មើនោះឡើយ ដោយនេះអាចជាចំណែកដែលធ្វើឱ្យតម្លៃផ្ទេរ Harry Kane ធូរថ្លៃបន្តិចតែប៉ុណ្ណោះ ។
គួរឱ្យដឹងដែរថា Harry Kane បានស្នើសុំឱ្យ Spur ដោះលែងគេឱ្យទៅលេងនៅក្លិបផ្សេងដើម្បីឱ្យកាន់តែជោគជ័យជាងនេះ ។ ក្លិបបានយល់ព្រម តែបានដាក់លក់ក្នុងតម្លៃដ៏ខ្ពស់មួយគឺ ១៥០ លានដុល្លារ ដែលជាតម្លៃដែលហួសលទ្ធភាពក្នុងសម័យកូវីដ ទោះបីជាក្លិបអ្នកមានក៏ដោយ ៕
ប្រភព ៖ goals