ជីវិតគូកំពុងផ្អែមល្ហែម ស៊ន សៀវម៉ី ស្រាប់តែបង្ហោះសារដ៏ភ្ញាក់ផ្អើលមួយនេះ
ដូចប្រិយមិត្តបានជ្រាបហើយថា កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយលោក កែវ ដេវីត ដែលជាស្វាមី បើទោះបីជាពួកគេមិនបានរៀបចំមង្គលការតាមប្រពៃណីធំដុំដោយសារបញ្ហាកូវីដ-19 ប៉ុន្ដែជារឿយៗប្ដីប្រពន្ធអ្នកទាំងពីរស្រឡាញ់ផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ ។
ដោយឡែកស្រាប់តែនៅសុខៗ កីឡាការិនីឆ្នើមដែលមួយរយៈមុនបានឡើងងារជាជំទាវ ស៊ន សៀវម៉ី បានបង្ហោះសារដ៏ភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ជាមួយនឹងការបង្កប់នូវខ្លឹមសារយ៉ាងចាក់ដោតបំផុត ។
ជំទាវវ័យក្មេង ស៊ន សៀវម៉ី បានរៀបរាប់ថា «ផ្លែទ្បាមទោះមុតយ៉ាងណាក៏មិនអាចយកទៅកាប់ដើមឈើបាន ពូថៅទោះរឹងមាំយ៉ាងណាក៏មិនអាចយកទៅកោរពុកមាត់បាន ។ មនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អផ្សេងៗពីគ្នា ហើយសមត្ថភាពក៏មានខុសៗគ្នាដែរ ចូរឱ្យតម្លៃមនុស្សដែលនៅជុំវិញខ្លួនរបស់អ្នក» ។
ដ្បិតថាជំទាវ ស៊ន សៀវម៉ី មិនបានបញ្ជាក់អ្វីវែងឆ្ងាយទៅលើអត្ថន័យសារនេះក៏ពិតមែន ប៉ុន្ដែវាបានបង្កប់អត្ថន័យអប់រំគួរឱ្យសរសើរ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបញ្ចេញយោបល់យល់ស្របព្រាត ៕