វ៉ាវ! Ronaldo ជាប់ជាកីឡាករល្អបំផុតនៅ Seria A
កីឡាករខ្សែប្រយុទ្ធ Christiano Ronaldo របស់ក្លិប Juventus បានជាប់ជាកីឡាករល្អបំផុតប្រចាំលីគកំពូលអ៊ីតាលី Italy Seria A នៅក្នុងរដូវកាល ២០២០-២០២១ នេះ ទោះបីជាមិនអាចជួយឱ្យក្លិបលើកពានលីគកំពូលក៏ដោយ តែគេអាចរកបានដល់ទៅ ៣១ គ្រាប់ ។
Ronaldo បានចូលរួមជាមួយនឹង Juventus កាលពីឆ្នាំ ២០១៨ កន្លងទៅ ដោយមកទល់នឹងពេលនេះ បង្ហាញខ្លួនបាន ៩៧ ប្រកួត រកបានសរុប ៨១ គ្រាប់ ។ កីឡាកររូបនេះ ក៏ធ្លាប់ឈ្នះពានកីឡាករល្អនេះម្តងដែរកាលពីរដូវកាល ២០១៩-២០២០ កន្លងទៅ ដោយកាលនោះរកបាន ២១ គ្រាប់ ។
ទោះបីជាឈ្នះពានក៏ដោយ Ronaldo ត្រូវបានគេដឹងថា រូបគេចង់ចាកចេញពីក្លិបនាពេលខាងមុខនេះ ដោយគេបានរៀបចំបង្វិចទៅកាន់ស្រុកកំណើតវិញហើយ នៅឡើយតែមិនទាន់ច្បាស់អំពីក្លិបថ្មីតែប៉ុណ្ណោះ ៕
ប្រភព ៖ dailymail