Borussia Dortmund បានបង្ហាញខ្លួនអ្នកចាំទីថ្មីទើបតែទិញមក
ក្លិប Borussia Dortmund ដែលជាក្លិបយក្សនៃនៅលីគ Bundesliga នៅប្រទេសអាឡឺម៉ង់បានបញ្ជាក់នៅថ្ងៃច័ន្ទទី ៣១ ខែឧសភាកន្លងមកនេះថា បានចុះកុងត្រាជាមួយអ្នកចាំទី Gregor Kobel របស់ក្រុម VfB Stuttgart រួចហើយ ។
Gregor Kobel ទើបតែមានអាយុ ២៣ ឆ្នាំតែប៉ុណ្ណោះ ហើយក៏លេងបានយ៉ាងល្អជាមួយក្រុម VfB Stuttgart ។ នៅរដូវកាល ២០២០-២០២១ នេះ រូបគេបានចូលចាំទីឱ្យក្រុមចំនួន ៣០ ប្រកួត និង អាចជួយឱ្យក្រុមអាចបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ៩ ទាំងដែលទើបតែបានឡើងមកលេងក្នុងលីគ Bundesliga តែប៉ុណ្ណោះ ។
ដោយសារតែលទ្ធផលរបស់គាត់ល្អបែបនេះ ទើបក្រុម Borussia Dortmund បានសម្រេចចិត្តចំណាយទឹកប្រាក់ចំនួន ១៥ លានផោន (ប្រមាណ ១៨.៣៤ លានដុល្លារអាមេរិក) ដើម្បីទាញយកអ្នកចាំទីមួយរូបនេះចូលក្រុម និង បានចុះកុងត្រារយៈពេលវែងរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៦ ៕