លោក លី តេហ៊ុន ត្រលប់មកកម្ពុជាវិញ ដឹកនាំក្លិបក្រសួងការពារជាតិ
លោក លី តេហ៊ុន អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ត្រូវបានក្លិបបាល់ទាត់ក្រសួងការពារជាតិប្រកាសតែងតាំង និង ចុះកុងត្រាជាផ្លូវការក្នុងកម្មវិធីសន្និសិទ្ធកាសែតមួយរបស់ក្លិប កាលពីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ នេះ ។
ជាមួយនឹងកុងត្រាថ្មីនេះ អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដែលជោគជ័យខ្លាំងបំផុតរូបនេះ នឹងកាន់តួនាទីជាអ្នកដឹកនាំក្រុមមួយនេះ ដែលគ្រូបង្វឹកនៅតែជាលោក ហោ សុខហេង ដដែល ។ ចំពោះរយៈពេលកុងត្រា ខាងក្លិបមិនបានបញ្ចេញនៅឡើយទេ ។
គួរឱ្យដឹងដែរថា លោក លី តេហ៊ុន ត្រូវបានទំនេរពីការងារបង្វឹកតាំងតែពីចុងឆ្នាំ ២០២០ មកម្ល៉េះ ក្រោយពីចាកចេញពីតំណែងជាគ្រូបង្គោលក្លិបមួយនេះ បន្ទាប់ពីធ្វើជាគ្រូជំនួយយ៉ាងជោគជ័យនៅក្លិបវៀតណាមមួយនេះ ៕