លទ្ធផលចាប់ពូល League Cup ២០២១ ចេញជាផ្លូវការហើយ
ពានរង្វាន់ដ៏ថ្មីសន្លាងមួយរបស់ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ដែលមានឈ្មោះថា League Cup គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ០៥ ខែមិថុនា រហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ ដោយមានក្លិបចូលរួមចំនួន ៨ មកពីលីគកំពូលកម្ពុជា និង លីគទី ២ កម្ពុជា ។
មកទល់នឹងពេលនេះ គណៈកម្មការរៀបចំការប្រកួតបានប្រកាសអំពីលទ្ធផលចាប់ពូលជាផ្លូវការហើយ ដោយក្នុងនោះពូល A មានក្រុមបឹងកេត ភ្នំពេញក្រោន អាយអេសអាយដង្កោរសែនជ័យ និង វិសាខា ។ ខណៈពូល B មានកងយោពលខេមរៈភូមិន្ទ ព្រះខ័នរាជស្វាយរៀង សាលាកីឡាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ ឆ្នាំ និង ព្រៃវែង ។
សម្រាប់ការប្រកួតគឺ ប្រកួតតែមួយជើងតែប៉ុណ្ណោះ ដោយមិនគិតគ្រាប់ក្នុង ឬ ក្រៅដីឡើយ ។ គួរឱ្យដឹងដែរថា ពានរង្វាន់នេះ គឺមិនមាននូវប្រាក់រង្វាន់អ្វីឡើយ គឺធ្វើឡើងដើម្បីឱ្យមានការប្រកួតកំឡុងពេលសម្រាក FIFA Day ៕