Suarez ពេញចិត្តពេលដឹងថា Aguero ទៅ Barcelona
Sergio Aguero ខ្សែប្រយុទ្ធ ManCity នឹងផុតកុងត្រាជាមួយនឹងក្លិបអង់គ្លេសមួយនេះ នៅដំណាច់ខែមិថុនាខាងមុខនេះហើយ ដោយភាគីទាំងសងខាង បានព្រមព្រៀងគ្នាមិនបន្តកុងត្រាថ្មីទៀត ។ ក្រោយពីចាកចេញពី ManCity Aguero ត្រូវបាន Barcelona កក់ហើយ ដោយត្រៀមនឹងប្រកាសកុងត្រានៅក្លិបអេស្ប៉ាញនៅពេលឆាប់ៗខាងមុខនេះ ។
ក្នុងនោះដែរ Luiz Suarez អតីតខ្សែប្រយុទ្ធ Barcelona បានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះអតីតក្លិបរបស់ខ្លួន ដែលបានផ្តល់ឱកាសដល់កីឡាករវ័យជ្រេ បើទោះបីជា Aguero មានវ័យ ៣២ ឆ្នាំក្តី ។
គួររំឭកដែរថា គ្រាដែល Luiz Suarez ចាកចេញពី Barcelona ពីដើមរដូវកាលនេះ គឺត្រូវបានលោក Koeman លើកយកហេតុផលថាមានវ័យច្រើន (៣៣ ឆ្នាំ) ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រយុទ្ធរបស់ក្រុម តែក្រោយពីមក AT Madrid ភ្លាមគេបានធ្វើឱ្យក្រុមថ្មីរបស់គេលើកពាន La Liga ភ្លែត ៕
ប្រភព ៖ Marca