អ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេ ក្រោយឃើញសម្រស់មិត្តស្រីកីឡាករ Kai Havertz
ដូចដែលយើងបានដឹងហើយថាក្រុម Chelsea អាចយកឈ្នះលើក្រុម Manchester City ដោយលទ្ធិផល ១ – ០ ក្នុងការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្ត ។ នេះជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រក្លិប Chelsea ដែលអាចលើកពានមួយនេះបាន ។ ចំពោះគ្រាប់បាល់ ១ គ្រាប់នេះកើតចេញកីឡាករវ័យក្មេងជម្រើសជាតិអាល្លឺម៉ង់គឺ Kai Havertz ហើយជាកីឡាករតម្លៃខ្លួនថ្លៃបំផុតរបស់ Chelsea ទៀតផង ។
ក្នុងអំឡុងពេលអបអរសាទរក្រោយការប្រកួត កាមេរ៉ាច្បាស់ជាផ្ដោតទៅលើ Kai Havertz ដែលជាអ្នកស៊ុតបញ្ចូលទីហើយ ប៉ុន្តែអ្នកគាំទ្របែរជាមិនបានចាប់អារម្មណ៍ជាមួយកីឡាករវ័យ ២១ ឆ្នាំរូបនេះប៉ុន្មានទេ ដោយសារតែគាត់បាននាំយកបងប្រុសបង្កើត និង មិត្តស្រីរបស់គាត់ទៅថតរូបជាមួយពានរង្វាន់ផងដែរ ។
មិត្តស្រីរបស់គាត់ឈ្មោះ Sophia Weber ដោយសារតែសម្រស់ដ៏ស្រស់ស្អាត គួរឱ្យស្រឡាញ់របស់នាង បានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងកីឡដ្ឋាន និង ទស្សនាការផ្សាយបន្តផ្ទាល់ចាប់អារម្មណ៍ជាខ្លាំង ។ ក្រោយមកអ្នកគាំទ្ រជាពិសេសប្រុសតែម្ដងបាននាំគ្នាស្វែងរក Instagram របស់នាង ប៉ុន្តែត្រូវខកចិត្តទៅវិញ ព្រោះតែនាងមិនលេងបណ្គាសង្គមទេ ៕