មកមើលសកម្មភាពហ្វឹកហាត់របស់កម្ពុជា ក្រោមការដឹកនាំរបស់ជនជាតិជប៉ុន
ក្រុមជម្រើសជាតិកម្ពុជា បានហោះទៅដល់ប្រទេសជប៉ុនហើយ កាលពីថ្ងៃទី ២៩ ខែឧសភា កន្លងទៅនេះ ក្រោយធ្វើដំណើរអស់រយៈពេល ៣៨ ម៉ោង ។ ក្រោយពីទៅដល់ទីតាំង ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្តើមធ្វើការហ្វឹកហាត់ ក្រោយពីសម្រាកយកកម្លាំង ដោយបានហ្វឹកហាត់ជុំគ្នាជាលើកដំបូង កាលពីថ្ងៃទី ៣០ ឧសភា ឆ្នាំ ២០២១ ។
ក្នុងការហ្វឹកហាត់នោះ គេសង្កេតឃើញថា ក្រុមការងារដែលដឹកនាំជម្រើសជាតិកម្ពុជា មានភាគច្រើនជាជនជាតិជប៉ុន លើកលែងតែគ្រូជំនួយ ២ រូបប៉ុណ្ណោះដែលជាជនជាតិខ្មែរ ។ គេឃើញមានវត្តមានរបស់គ្រូបង្វឹកថ្មីកម្ពុជា Ryu Hirose និង អ្នកចាត់ការក្រុមកម្ពុជា ជាមួយនឹងគ្រូផ្នែកផ្សេងៗ ប៉ុន្មាននាក់ទៀត ។
ខាងក្រោមនេះជាសកម្មភាពហ្វឹកហាត់ដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់ក្រុមការងារបង្វឹកជប៉ុន ៖