League Cup លើកទី ១ មានក្រុម ៨ ចូលរួមប្រកួត សុទ្ធតែមកពីលីគកំពូល និង លីគទី ២
ពានរង្វាន់ដ៏ថ្មីសន្លាងមួយរបស់ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ដែលមានឈ្មោះថា League Cup គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ០៥ ខែមិថុនា រហូតដល់ថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០២១ ដោយមានក្លិបចូលរួមចំនួន ៨ មកពីលីគកំពូលកម្ពុជា និង លីគទី ២ កម្ពុជា ។
ក្លិបមកពីលីគកំពូលកម្ពុជា មានចំនួន ៦ ក្រុមរួមមាន វិសាខា ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន ក្រសួងការពារជាតិ ។ ក្លិបមកពីលីគទី ២ កម្ពុជា មាន ២ គឺ អាយអេសអាយដង្កោរសែនជ័យ និង សាលាបាល់ទាត់ជាតិបាទី ។
ចំពោះរូបមន្តប្រកួតត្រូវបានគេដឹងថានឹងធ្វើការចែកចេញជា ២ ពូល ដោយប្រកួតសន្សំពិន្ទុ មុននឹងរើសយក ២ ក្រុមកំពូលតារាងមកប្រកួតខ្វែងគ្នាដើម្បីដណ្តើមជើងឯក ។ គួរឱ្យដឹងដែរថា ពានរង្វាន់នេះ គ្រោងនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ដោយគ្រោងនឹងបន្ថែមក្រុមចូលរួមប្រកួត និង ប្តូររូបមន្តប្រកួតជារៀងរាល់ឆ្នាំ ៕