ប្រមុខរដ្ឋាភិបាលកម្ពុជា អនុញ្ញាតិឱ្យប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមស៊ីហ្គេមចុងឆ្នាំនេះ
កាលពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ឯកឧត្តម ថោង ខុន រអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំផ្តោតសំខាន់លើការបញ្ជាក់អំពីការរៀបចំរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម នៅចុងឆ្នាំ ២០២១ ។
ក្នុងនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការអំពីការអនុញ្ញាតឲ្យក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់ចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញ ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌបិទខ្ទប់ដើម្បីបង្ការពីជំងឺកូវីដ-១៩ ។
គួរឱ្យដឹងដែរថា វៀតណាមដែលជាម្ចាស់ផ្ទះ ស៊ីហ្គេម ចុងឆ្នាំនេះ បានបញ្ជាក់ថាខ្លួននឹងធ្វើព្រឹត្តិការណ៍មួយនេះឡើងដដែល បើទោះបីជាមាននូវការគំរាមកំហែងពីកូវីដ ១៩ ក្តី ។ ព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ ២០២១ នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២១ វិច្ឆិការ ឆ្នាំ ២០២១ ហើយនឹងបិទបញ្ចប់វិញនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ ៕
ប្រភព ៖ NOCC