អាល្លឺម៉ង់ ប្រកាសដូរគ្រូបង្វឹក តែចាំផុត Euro សិន
លោក Hansi Flick ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ អាល្លឺម៉ង់ ប្រកាសតែងតាំងជាអ្នកដឹកនាំក្រុមជម្រើសជាតិអឺរ៉ុបមួយនេះ ដោយបានចុះកុងត្រា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ។
លោក Hansi Flick នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់អាល្លឺម៉ង់ជំនួសកន្លែង លោក Joachim Löw ដែលដឹកនាំក្រុមអាល្លឺម៉ង់ អស់រយៈពេល ១៥ ឆ្នាំ ពោលគឺរាប់តាំងពីឆ្នាំ ២០០៦ មកក្រុមជម្រើសជាតិមួយនេះនៅមិនទាន់ផ្លាស់ប្តូរគ្រូឡើយ ។
ទោះជាយ៉ាងណាក្តី សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ ហាក់មិនទាន់អស់ចិត្តពីគ្រូបង្វឹកចាស់នៅឡើយទេ ដោយបន្តឱ្យលោក Joachim Löw គ្រូបង្វឹកចាស់ដឹកនាំបញ្ចប់ព្រឹត្តិការណ៍ Euro សិន ៕
ប្រភព ៖ skysport