Messi ស្តាយខ្លាំង មិនបានធ្វើរឿងមួយនេះ កាលពីជាង ១០ ឆ្នាំមុន
Lionel Messi នៅរយៈពេលជាងប៉ុន្មានឆ្នាំចុងក្រោយ គេសង្កេតឃើញរមែងមានដោះដូរអាវក្រោយចប់ការប្រកួតជាមួយកីឡាករកំពូលៗជាច្រើន ដែលនៅក្នុងបន្ទប់តាំងអាវរបស់គេ ដែលមានឈ្មោះកីឡាករជម្រើសជាតិ និង ក្លិបលំដាប់ពិភពលោកជាច្រើន ។
កីឡាករអាហ្សង់ទីន បានបង្ហាញភាពសោកស្តាយខ្លាំងដែលមិនបានដូរអាវគ្នាជាមួយកីឡាករនៅ Real Madrid ២ រូប គឺ Ronaldo ប្រេស៊ីល និង Roberto Carlos ដែលគេគួរតែធ្វើកាលពីជាង ១០ ឆ្នាំមុន ព្រោះអ្នកពេលនេះពួកគេចូលនិវត្តអស់ទៅហើយ ។
គួរបញ្ជាក់ដែរថា កំឡុងពេលជំនាន់ Ronaldo Nazario និង Roberto Carlos នៅលេងឲ្យ Real Madrid កាលនោះ Messi ទើបតែមានអាយុជាង ២០ ឆ្នាំស្តើងប៉ុណ្ណោះ ហើយគ្រានោះគេក៏មិនទាន់ក្លាយជាកីឡាករលេចធ្លោដូចពេលបច្ចុប្បន្ននេះដែរ ៕