Maguire សុខចិត្តបដិសេធ ManCity ផ្ទេរមក ManU ក្នុងគ្រាលំបាក ព្រោះតែស្រឡាញ់ក្លិបនេះខ្លាំង
Harry Maguire ខ្សែការពារកណ្តាលរបស់ក្លិបបាល់ទាត់ Manchester United បានបង្ហាញអំពីការសម្រេចចិត្តរបស់ខ្លួនកាលពីនៅក្លិប Leicester City មុននឹងផ្ទេរជាផ្លូវការមកកាន់ក្លិបបិសាចក្រហមនេះ កាលពីឆ្នាំ ២០១៩ កន្លងទៅ ។
កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បាននិយាយថា គ្រានោះគេត្រូវបានក្លិបធំៗ ២ ទាក់ទងមកកាន់គេព្រមៗគ្នា នោះគឺ ManU និង ManCity នេះឯង ។ គ្រានោះលោក Pep Guardiola បានជួបជាមួយ Maguire មុន ក៏ប៉ុន្តែគេបានសម្រេចចិត្តបដិសេធ ទោះបីជាយល់ថាក្លិបនេះខ្លាំងក្តី ។
កីឡាករវ័យ ២៨ ឆ្នាំ រូបនេះបានបញ្ជាក់ថា ចុងក្រោយគេសម្រេចចិត្តមក ManU ព្រោះតែគេស្រឡាញ់ ManU ហើយក្លិបមួយនេះហើយដែលធ្វើឱ្យគេចង់លេងបាល់ និង ស្រឡាញ់បាល់ទាត់មកទល់នឹងសព្វថ្ងៃនេះ ។ គួរឱ្យដឹងដែរថា គ្រាដែល Maguire បានផ្ទេរមក ManU នោះ គឺជាពេលវេលាដែល ManU ធ្លាក់ជើងយ៉ាងខ្លាំង ៕