មកមើលសមិទ្ធផល Thomas Tuchel ក្នុងរដូវកាលនេះ ពិតជាមិនធម្មតា
ក្លិបបាល់ទាត់ Chelsea ហាក់នៅស្ទើរតំបន់ប្រយុទ្ធច្រើន នេះបើតាមការបញ្ជាក់ពីលោក Thomas Tuchel គ្រូបង្វឹកក្លិបបាល់ទាត់តោខៀវ Chelsea ។ ហេតុផលនេះហើយដែលលោកបានដាក់បន្ទុកថាជាហេតុផលដែលលោកធ្វើមិនសូវបានល្អ សម្រាប់ឆ្នាំ ២០២១ នេះ ។
ក្រោយពីការចូលដឹកនាំរបស់លោក Thomas Tuchel រដូវកាលនេះ លោកបានជួយឱ្យក្លិបមួយនេះ ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន ២ គឺ FA CUP និង UEFA Champions League ។ ខណៈដែល EFL Cup បានចំណាត់ថ្នាក់លេខ ៤ ហើយ Premier League បានលេខ ៣ ។
គួរឱ្យដឹងដែរថា Chelsea នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ប៉ះជាមួយនឹង ManCity ដែលនឹងធ្វើឡើងនៅទីក្រុង Porto នៃប្រទសព័រទុយហ្គាល់ ។ ដ្បិតតែលោកថាកម្លាំងប្រយុទ្ធរបស់លោកមិនសូវល្អ ក៏ប៉ុន្តែឆ្នាំនេះ Chelsea ធ្លាប់បំបាក់ ManCity ២ លើករួចមកហើយ ៕