ManU ចាប់អារម្មណ៍ខ្សែប្រយុទ្ធមួយរូបរបស់ Dortmund តែតម្លៃមិនធម្មតា
Manchester United ក្លិបបាល់ទាត់លេខ ២ នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League បានត្រៀមលុយក្បែររយលានដុល្លារ ក្នុងការទាក់ទងយក Jadon Malik Sancho ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Burussia Dortmund ។
ដ្បិតតែគេមានវ័យទើបតែ ២០ មែន ក៏ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានតម្លៃខ្លួនដល់ទៅ ៩០ លានដុល្លារឯណោះ ។ Manchester United ប្រហែលជាត្រូវការលក់កីឡាករខ្លះចេញនៅចុងរដូវកាលនេះ ដើម្បីបានលុយទប់ចំណាយក្នុងការនាំយកកីឡាករវ័យក្មេងខាងលើ ។
គួរឱ្យដឹងដែរថា Manchester United នឹងទទួលបានកៅអីលេងវគ្គចែកពូល UEFA Champions League និង ត្រូវប្រជែងក្នងការដណ្តើមពាន Premier League ផងក្នុងរដូវកាលថ្មីខាងមុខនេះ ៕