UEFA គ្រោងធ្វើ Champions League វគ្គផ្តាច់ព្រ័ត្រ នៅព័រទុយហ្គាល់
ក្រុមបាល់ទាត់ Chelsea នឹងត្រូវជួបក្រុមបាល់ទាត់ Manchester City ក្នុងការប្រកួតវគ្គពាក់ផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions Legaue ឆ្នាំ ២០២១ នៅក្នុងទីក្រុង Istanbul ប្រទេសតួរគី ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ។
ការប្រកួតតែមួយជើ់ងប៉ុណ្ណោះលើកពាននេះ ត្រូវបានអង់គ្លេសស្នើទៅធ្វើនៅក្នុងប្រទេសរបស់ខ្លួនវិញ ដ្បិតអីក្រុមទាំង ២ សុទ្ធតែជាក្រុមនៅអង់គ្លេសដូចគ្នា ដោយមិនពិបាកធ្វើចត្តាឡីស័កផង ព្រោះតួរគីជាប្រទេសដែលអង់គ្លេសចាត់ទុកជាតំបន់ក្រហម ។
មកទល់នឹងពេលនេះ UEFA បានគិតដល់ជម្រើសមួយដែលធូរស្រាលសម្រាប់សមាជិកទាំងអស់ ដោយគ្រោងនឹងធ្វើនៅប្រទេសព័រទុយហ្គាល់វិញ ដោយប្រទេសនេះនឹងបានប្រកាសថារ៉ាប់រងធ្វើម្ចាស់ផ្ទះបើសិនជាប្រទេសផ្សេងៗមានបញ្ហា ឬ រារែកចិត្តក្នុងកំឡុងកូវីដ-១៩ នេះ ៕
ប្រភព ៖ dailymail