ManU ដាក់សំណើ ១៥០ លានដុល្លារ នាំយក Harry Kane ទៅរដូវកាលក្រោយ
Harry Kane កីឡាករខ្សែប្រយុទ្ធរបស់ Tottenham Hotspur កំពុងតែមានពាក្យចចាមអារ៉ាមថានឹងផ្លាស់ចេញពីក្លិប នាចុងរដូវកាលនេះ ដោយសារតែមិនអាចជួយក្រុមឱ្យបានទទួលចំណាត់ថ្នាក់ល្អក្នុងឆ្នាំ ២០២១ នេះ ។
ពាក់ព័ន្ធនឹងរឿងនេះដែរ ក្លិប Manchester United ដែលរួមលីគជាមួយនឹង Spur បានបែកធ្លាយតម្លៃខ្លួនសម្រាប់ចរចារនាំយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមករួមក្រុម ដោយបានត្រៀមលុយចំនួន ១៥០ លានដុល្លារឯណោះ ក្នុងការចរចារនាពេលខាងមុខនេះ ។
ទោះបីជាយ៉ាងនេះក្តី Spur មិនទាន់បានឆ្លើយតបទៅនឹងព័ត៌មានបែកធ្លាយនេះឡើយ ។ ត្បិតតែលុយច្រើនក៏ពិតមែន ក៏ប៉ុន្តែ Spur ហាក់នៅចង់ទុកខ្សែប្រយុទ្ធរូបនេះ ព្រោះប្រហែលមិនមានលទ្ធភាពរកខ្សែប្រយុទ្ធថ្មីដែលល្អដូច Kane ៕
ប្រភព ៖ dailymail