Ousmane Dembélé បានតម្លៃខ្លួន ៦០ លានដុល្លារ ផ្តល់ ឱ្យដោយ Juventus
ក្លិបបាល់ទាត់ Juventus បានបញ្ចេញព័ត៌មានថាកំពុងតែទាក់ទងក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធមួយរូបពីក្លិបបាល់ទាត់ Barcelona គឺកីឡាករ Ousmane Dembélé សញ្ជាតិបារាំង ដែលមានវ័យត្រឹមតែ ២៣ ឆ្នាំតែប៉ុណ្ណោះ ។
ជាមួយនឹងការនាំយកទៅ Juventus ក្លិបអ្នកមានរបស់អ៊ីតាលីរួបនេះ បានបញ្ជាក់ថានឹងផ្តល់ទឹកប្រាក់ចំនួន ៦០ លានដុល្លារដល់ Barcelona ប្រសិនបើព្រមបើកផ្លូវឱ្យកីឡាកររូបនេះទៅលេងនៅអ៊ីតាលី ។
យ៉ាងណាមិញ ក្លិបខាងលើនេះមិនបានបញ្ជាក់ឡើយថា និងផ្តល់កុងត្រារយៈពេលប៉ុន្មាន និងប្រាក់ខែប៉ុន្មាននោះឡើយ ។ Ousmane Dembélé បានជាប់ជម្រើសជាតិបារាំងតាំងតែពីឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនបាន ២៣ ប្រកួត និង រកបាន ៣ គ្រាប់ ៕
ប្រភព ៖ transfermkt