ច្បាស់ហើយ ការប្រកួតបែបបាយបាន យកលុយចាយលេង របស់ Floyd នៅខែមិថុនានេះ
កីឡាករប្រដាល់អាជីព Floyd Mayweather បានប្រកាសត្រលប់មកសង្វៀនវិញ ដោយពេលនេះបានបង្ហាញច្បាស់នូវសមាសភាពគូប្រកួតហើយ ដោយដៃគូលើកនេះមិនមែនជាអ្នកប្រដាល់ឡើយ តែគឺជាតារាយូធូបដ៏ល្បីមួយរូប Logan Paul ដែលមាន Subscriber ច្រើនខ្លាំង ដល់ទៅជិត ២៣ លាននាក់ឯណោះ ។
ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ ខាងមុននេះ នឹងក្លាយជាកាលបរិច្ឆេទប្រកួតថ្មីរបស់ពួកគេ ដោយការប្រកួតនេះនឹងធ្វើឡើងក្នុងកម្មវិធីប្រដាល់ដ៏មួយនៅក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ។
គួរឱ្យដឹងដែរថា ការប្រកួតបែបបាយបានយកលុយចាយលេងនេះ ពីដើមឡើយបានគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសជប៉ុន កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១ ស្របពេលដែលជប៉ុនធ្វើកីឡាអូឡាំពិក តែដោយសារតែវិបត្តិកូវីដ-១៩ នៅអាស៊ី បានធ្វើឱ្យកម្មវិធីនេះមិនអាចធ្វើទៅបាន និង ពន្យារពេលរហូតមកដល់ពេលនេះ ៕
ប្រភព៖ essentiallysports