Florentino Perez ជាប់ឆ្នោតជាប្រធានក្លឹប Real Madrid អាណត្តិថ្មីទៀតហើយ
ក្លឹបបាល់ទាត់ Real Madrid បានប្រកាសអំពីបេក្ខភាពថ្មីប្រធានក្លិបរបស់ខ្លួន ដោយនឹងបានទៅលើលោក Florentino Perez ក្រោយពីឈ្នះឆ្នោតដោយគ្មានគូប្រជែង ។ ការឈ្នះឆ្នោតនេះ គឺដោយសារតែបេក្ខភាព ១ រូបផ្សេងទៀតដែលជាបេក្ខភាពប្រកួតប្រជែងខ្លាំងជាមួយនឹងលោកបានធ្វើពហិការ ដោយគិតថាការបោះឆ្នោតនេះ នឹងគ្មានយុត្តិធម៌ ។
ជាមួយនឹងការឡើងកាន់តំណែងថ្មីនេះ លោកនឹងបន្តកាន់តំណែងអាណត្តិថ្មី ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០២៥ ។ លោកបានប្រកាសថាលោកនឹងធ្វើឱ្យក្លឹបរកថវិកាឱ្យបានច្រើនឡើងវិញនៅអាណត្តិក្រោយ បន្ទាប់ពីកូវីដ-១៩ បានរលាយបាត់ ។
គួរឱ្យដឹងថា លោក Florentino Perez ធ្លាប់កាន់តំណែងជាប្រធានក្លឹបនេះពីឆ្នាំ ២០០០ ដល់ ២០០៦ និង ពីឆ្នាំ ២០០៩ មកទល់នឹងបច្ចុប្បន្ន ពោលគឺអស់រយៈពេលសរុប ១៨ ឆ្នាំមកហើយ ខណៈដែលពេលនេះ លោកមានវ័យ ៧៤ ឆ្នាំទៅហើយ ៕
ប្រភព៖ MarCa