បង្ហាញក្រុមជើងខ្លាំងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League
ពានរង្វាន់ដ៏ធំជាងគេបំផុតលំដាប់ទី ២ របស់អឺរ៉ុប UEFA Europa League បានឈានចូលមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយក្រោយរកឃើញក្រុមចំនួន ៤ ដែលឡើងមកពីវគ្គ ៨ ក្រុមចុងក្រោយ កាលពីពេលកន្លងទៅនេះ ។
ក្នុងនោះមានក្រុមមកពីអង់គ្លេស ២ គឺ Arsenal និង Manchester United ចំណែក ២ ក្រុមទៀតមកពីអេស្ប៉ាញ (Villareal) និង អ៊ីតាលី (Roman) ដោយក្នុងនោះ
- Villareal ត្រូវប៉ះជាមួយនឹង Arsenal
- ManU ត្រូវប៉ះជាមួយនឹង Roma
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែមេសា ចំណែកឯជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ០៦ ឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ៕