Youtuber ល្បីម្នាក់ ដាច់ចិត្តឡើងសង្វៀនប្រដាល់ មិនដល់ ២ នាទីផងឈ្នះ កើបលុយរាប់លានដុល្លារភ្លាមៗ
Jake Paul គឺជា Youtuber ជនជាអាមេរិកល្បីមួយរូប បានសម្រេចចិត្តឡើងប្រដាល់ជាមួយអតីតជើងឯកពិភពលោក MMA គឺលោក Ben Askren ដែលជាការប្រដាល់អន្តរជាតិ ៨ ទឹក ក្នុងកម្មវិធី Triller Fight Club នៅក្នុងរដ្ឋ Atlanta សហរដ្ឋអាមេរិក កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យ ទី ១៧ កន្លងមកនេះ ។
ដោយលទ្ធផលនៃការប្រកួត Jake Paul ដែលជា Youtuber វ័យ ២៤ ឆ្នាំជាអ្នកឈ្នះ ដោយប្រើពេលត្រឹមតែ ១ នាទី និង ៥៩ វិនាទីនៃទឹកទី ១ តែប៉ុណ្ណោះ បន្ទាប់ពីដាល់មួយដៃស្ដាំ ចំពេញមុខបណ្ដាលឱ្យ Ben Askren ដួលមួយរំពេចន៍ អាជ្ញាកណ្តាលធ្វើការរាប់ដល់ ៨ ក្រោយមកអាជ្ញាកណ្តាលសម្រេចចិត្តបញ្ឈប់ការប្រកួតត្រឹមនេះ ព្រោះ Ben Askren មិនអាចបន្តការប្រកួតបានទៀតទេ ។
ក្រោយពីចប់ការប្រកួត Jake Paul ដែលជាអ្នកឈ្នះទួលបានតម្លៃខ្លួន ៦៩០ ០០០ ដុល្លារអាមេរិក ។ គាត់បានបង្ហាញរូបថតជាមួយនឹងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើ Instagram ផ្ទាល់ខ្លួនរបស់គាត់ ហើយបានសរសេរបង្ហាញថា «១,៥ លាន PPV» (Pay-Per-View ចំនួនអ្នកគាំទ្រចូលមើល) ដែលអាចរកចំណូលបានប្រមាណ ៧៥ លានដុល្លារ ហើយសម្រាប់ការប្រកួតមួយនេះ គឺជាការប្រកួតមួយដែលមានអ្នកចាប់អារម្មណ៍យ៉ាងខ្លាំងមួយក្នុងឆ្នាំ ២០២១ នេះផងដែរ ៕