ត្រៀមដាច់យប់! UEFA Champions League ដល់វគ្គខ្លាំងប៉ះខ្លាំងហើយ ចុងខែនេះ
ពានរង្វាន់ UEFA Champions League បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយរកឃើញក្រុមខ្លាំង ៤ ដែលរួមមាន Paris Saint Germain, Manchester City , Real Madrid និង Chelsea ។
ក្នុងនោះដែរការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ធ្វើឡើងជើងទី ១ នៅថ្ងៃទី ២៧ និង ២៨ ខែមេសា ខណៈដែលជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ០៤ និង ទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។ ដោយក្រុម ៖
- Paris Saint Germain ត្រូវជួបជាមួយនឹង Manchester City
- Real Madrid ប៉ះជាមួយនឹង Chelsea
គួរឱ្យដឹងដែរថា ក្រុមទាំង ៤ នេះសុទ្ធតែជាក្រុមខ្លាំងៗមកពីលីគកំពូលរបស់ប្រទេសចំនួន ៣ គឺ លីគកំពូលបារាំង (Paris Saint Germain ឈរនៅលេខ ២) លីគកំពូលអេស្ប៉ាញ (Real Madrid ឈរនៅលេខ ៣) លីកគំពូលអង់គ្លេស (Manchester City ឈរនៅកំពូលតារាង ខណៈដែល Chelsea ឈរនៅលេខ ៥) ៕