Benzema តកុងត្រាថ្មីនៅ Real Madrid ដល់ ២០២៣
ក្លឹបបាល់ទាត់ស្តេចស Real Madrid បានប្រកាសកាលពីពេលកន្លងទៅនេះថា ក្លឹបបានបន្តកុងត្រាថ្មីរួចរាល់ហើយជាមួយនឹងខ្សែប្រយុទ្ធកំពូលរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន Karim Benzema ឱ្យបន្តដំណើរបន្តជាមួយនឹងក្លឹបរបស់ខ្លួន ។
ដោយសារតែការបង្ហាញខ្លួនបានល្អ ដោយស៊ុតបានច្រើនជាងគេនៅក្នុងរដូវកាលនេះ និង ជួយឱ្យក្លឹបឡើងឈរលេខ ២ ប្រជែងជើងឯក La Liga រដូវកាលនេះ ។ ក្លឹប Real Madrid បានបន្តកុងត្រាថ្មីជាមួយកីឡាកររូបនេះ រហូតដល់ចុងឆ្នាំ ២០២៣ ខាងមុខនេះ ។
នេះមានន័យថា កីឡាករសញ្ជាតិបារាំង វ័យ ៣៣ ឆ្នាំរូបនេះ នឹងបន្តជាមួយ Real Madrid រហូតដល់វ័យ ៣៥ ឆ្នាំ ដោយគិតមកទល់ពេលនេះ គេរកបាន ១៨៨ គ្រាប់ ក្នុងការបង្ហាញខ្លួនបាន ៣៧៥ ប្រកួត តាំងពីឆ្នាំ ២០០៩ មក ៕