ខ្សែបម្រើ Jorginho ចង់ចេញពី Chelsea ទៅលេងនៅអ៊ីតាលីវិញ
Jorge Luiz Frello Filho ត្រូវបានភ្នាក់ងាររបស់គេប្រកាសជាផ្លូវការថា គេមានបំណងចង់ទៅលេងនៅអ៊ីតាលីវិញ ខណៈដែលបច្ចុប្បន្នគេកំពុងតែមានកុងត្រាជាមួយនឹងក្លិបលីគកំពូលអង់គ្លេស Chelsea ។
កីឡាករជម្រើសជាតិអ៊ីតាលី វ័យ ២៩ ឆ្នាំរូបនេះ ត្រូវបានគេដឹងថា មិនរើសក្លិបឡើយ ឱ្យតែធ្វើយ៉ាងណាបានទៅលេងនៅស្រុកកំណើតវិញ ពីព្រោះគេហាក់អស់ចិត្តនឹង Chelsea ណាមួយទៀត គេចង់ជួបជុំជាមួយក្រុមគ្រួសាររបស់គេវិញ ។
ខ្សែបម្រើរូបនេះ បានផ្លាស់មកពីក្លិប Napoli (អ៊ីតាលី) មកកាន់ Chelsea កាលពិឆ្នាំ ២០១៨ កន្លងទៅនេះដោយបង្ហាញខ្លួនបាន ៩០ ប្រកួតរកគ្រាប់បាល់បាន ១២ គ្រាប់ ហើយនៅ Chelsea នេះហើយគឺជាកន្លែងដែលគេអាចរកគ្រាប់បាល់បានច្រើនជាងលេងនៅក្លិបណាៗទាំងអស់ ៕
ប្រភព៖ goal