ManU យកឈ្នះ Brighton បាន ៣ ពិន្ទុបន្ថែមតាមពីក្រោយ ManCity
ក្លិបបាល់ទាត់ Manchester United បានទទួលបាន ៣ ពិន្ទុបន្ថែមពីការប្រកួតលីគកំពូលអង់គ្លេស សប្តាហ៍ទី ៣០ ក្រោយពីបានយកឈ្នះក្រុម Brighton & Hove Albion FC កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី ០៥ ខែមេសា ឆ្នាំ ២០២១ ។
ការប្រកួតនៅក្នុងកីឡដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហម ក្រុមភ្ញៀវ Brighton & Hove Albion FC បានស៊ុត ១ គ្រាប់មុននៅនាទីទី ១៣ មុននឹងត្រូវម្ចាស់ផ្ទះតាមបានវិញនៅនាទីទី ៦២ និង រកគ្រាប់ជ័យជម្នះបាននៅនាទីទី ៨៣ ។
លទ្ធផល ២ ទល់នឹង ១ នេះ បានធ្វើឱ្យ ManU បន្តឈរនៅលេខ ២ នៃតារាង English Premier League ដោយមាន ៦០ ពិន្ទុ តាមបន្តតាមពីក្រោយក្រុមកំពូលតារាង ManCity ដែលមានដល់ទៅ ៧៤ ពិន្ទុ ខណៈក្រុមលេខ ៣ Leicester City មាន ៥៦ ៕