ត្រៀមលក់ Ronaldo ក្លិប Juventus មានគម្រោងនាំយកយុវជនម្នាក់នេះមកជំនួសកន្លែង
Juventus ក្លិបបាល់ទាត់ជើងខ្លាំង របស់លីគកំពូលអ៊ីតាលី Italy Seria A បានប្រកាសអំពីគម្រោងនាំយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ដែលបច្ចុប្បន្ន ក៏កំពុងតែលេងនៅលីកកំពូលអ៊ីតាលីដូចគ្នា ។
ក្នុងវ័យ ២២ ឆ្នាំ កីឡាករកំពស់ ១៩៦ សង់ទីម៉ែត្រ Gianluca Scamacca បច្ចុប្បន្នកំពុងតែលេងឱ្យក្លិប Genoa រកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ ប្រកួត ។ រូបគេក៏ជាកីឡាករជម្រើសជាតិអ៊ីតាលីផងដែរ ដោយជាប់តាំងពីឈុត U17 ដល់ U21 និង រកបាន ២៩ គ្រាប់ឱ្យជម្រើសជាតិអ៊ីតាលី ក្នុងការបង្ហាញខ្លួន ៦៧ ប្រកួត ។
ដ្បិតតែមិនទាន់ជាប់ជម្រើសជាតិអ៊ីតាលីឈុតធំដ៏ដោយ ក៏ប៉ុន្តែកីឡាកររូបនេះ ត្រូវបាន Juventus រំពឹងថានឹងអាចឡើងជើងខ្លាំងក្រោយនាំមក ដើម្បីអាចរៀបចំលក់ Ronaldo នាចុងរដូវកាលនេះ ដោយមិនភ័យព្រួយនឹងរឿងបញ្ហាខ្សែប្រយុទ្ធឡើយ ៕