ជម្លោះរវាង Liverpool និង Juventus ដណ្ដើមគ្នាចុះកុងត្រាជាមួយកីឡាកររូបនេះ ពីក្រុម Real Madrid
កីឡាករ Nacho Fernandez ត្រូវបានគេចាត់ទុកថាជាខ្សែការពារដ៏ល្អមួយរូបរបស់ Real Madrid ។ កីឡាកររូបនេះចង់លេងនៅក្នុងក្រុមបន្តទៀត ប៉ុន្តែកិច្ចសន្យារបស់កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងផុតនៅចុងរដូវកាលនេះហើយ រហូតមកដល់ពេលនេះ រូបគេមិនទាន់បានកុងត្រាថ្មីពី Real Madrid នៅឡើយទេ ទើបកីឡាកររូបស្វែងរកក្លឹបថ្មីដែលនឹងក្លាយជាគោលដៅ ។
បើយោងតាមប្រភពព័ត៌ AS ចុះនៅថ្ងៃទី ២៤ ខែមីនានេះបានបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool ពីលីគកំពូលអង់គ្លេស ក្រោមការដឹកនាំរបស់លោក Jürgen Klopp និង ក្រុមសេះបង្កង់ Juventus ពី Serie A អ៊ីតាលី ក្រោមការដឹកនាំដោយលោក Andrea Pirlo កំពុងចាប់អារម្មណ៍ក្នុងការទាញយកខ្សែការពារ Nacho Fernandez ពីក្រុមស្តេចស Real Madrid ដើម្បីចូលក្រុមរៀងៗខ្លួននៅរដូវកាលក្រោយនេះ ។
ការប្រទាញប្រទង់នេះដែរ បានធ្វើឱ្យអ្នកស្នេហាវិស័យបាល់ទាត់ កំពុងរង់ចាំមើលថា តើកីឡាករ Nacho Fernandez ជាខ្សែការពារដ៏ល្អមួយរូបរបស់ Real Madrid ដែលនឹងចប់កុងត្រាខាងមុខ អាចនឹងចូលរួមលេងក្នុងក្រុមណាមួយរវាង ក្រុមហង្សក្រហម និង ក្រុមសេះបង្កង់នោះ ៕