ជប៉ុនរក្សាកម្មវិធីប្រកួតអូឡាំពិកនៅដដែល តែគួរឱ្យសោកស្តាយរឿងមួយ
កាលពីព្រឹកថ្ងៃច័ន្ទ ទី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ រដ្ឋាភិបាលជប៉ុន គណៈកម្មការអូឡាំពិកទីក្រុងតូក្យូ គណៈកម្មការអូឡាំពិកអន្តរជាតិ និង គណៈកម្មការប៉ារ៉ាអូឡាំពិកបានយល់ស្របមតិជាធ្លុងមួយដោយរក្សាការការកម្មវិធីប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ ដែលលើកមកធ្វើនៅឆ្នាំ ២០២១ ឱ្យនៅដដែល ដោយគ្រោងនឹងធ្វើឡើងចាប់ពី ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ នេះ នៅក្នុងទីក្រុងតូក្យូ ។
ប្រធានគណៈកម្មការអូឡាំពិកជប៉ុន បានបញ្ជាក់ដែរថា ការប្រកួតនេះ នឹងមិនប្រព្រឹត្តទៅដោយបិទទ្វារឡើយ ដោយអនុញ្ញាតិឱ្យមានអ្នកគាំទ្រចូលរួមទស្សនាតាមការគ្រោងទុក ក៏ប៉ុន្តែនឹងមិនអនុញ្ញាតិឱ្យជនបរទេសក្រៅពីជនជាតិជប៉ុនចូលរួមទស្សនាឡើយ ។ មូលហេតុគឺដោយសារតែដើម្បីបង្ការការឆ្លងកូវីដ-១៩ ដែលជាក្តីបារម្ភខ្លាំងប្រចាំព្រឹត្តិការណ៍នេះ ។
គណៈកម្មការអូឡាំពិកអន្តរជាតិ និង គណៈកម្មការប៉ារ៉ាអូឡាំពិកបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង តែទោះជាយ៉ាងណានៅតែគាំទ្រការធ្វើបែបនេះ ដើម្បីឱ្យព្រឹត្តិការណ៍អាចដំណើរការទៅបានដោយរលូន និង សុវត្ថិភាព ក៏ដូចជាដើម្បីបង្ការកូវីដ-១៩ ៕