អ្នកចាត់ការក្រុម ManU ៖ ក្រុមយើងមិនគួរណាធ្លាក់ត្រឹមនេះទេ
ក្រុម Manchester United បានធ្លាក់ចេញពីពានរង្វាន់ FA CUP ដែលជាពានរង្វាន់ធំជាងគេបង្អស់នៅក្នុងស្រុករបស់អង់គ្លេស ក្រោមថ្វីជើងរបស់ Leicester City ដោយលទ្ធផល ៣ ទល់នឹង ១ នៅក្រៅដី ។
Mikael Silvestre អ្នកចាត់ការក្រុមបិសាចក្រហម Manchester United បានផ្តល់បទសម្ភាសក្រោយពីចប់ការប្រកួតភ្លាមៗថា ក្រុមលោកមិនគួរណាធ្លាក់ត្រឹមនេះឡើយ ។ បញ្ហាដែលក្រុមខ្លាំងដែលតែងតែលើកពាននេះធ្លាក់ ត្រូវលោកសង្កត់ធ្ងន់ថាគឺដោយសារតែខ្សែការពារលេងមិនសូវត្រូវគ្នា ដោយកីឡាករខ្សែការពារល្អៗ របស់លោកបានរងរបួសអស់ ដែលធ្វើឱ្យគេស្រួលស៊ីដល់ទៅ ៣ គ្រាប់បែបនេះ ។
គួរឱ្យដឹងដែរ ក្លិបបាល់ទាត់ Leicester City បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះគឺជាលើកទី ១ របស់ខ្លួនហើយ បន្ទាប់ពីខកខានឡើងមកដល់វគ្គនេះតាំងពីឆ្នាំ ១៩៨២ ពោលគឺខកខានអស់រយៈពេល ៣៩ ឆ្នាំមកហើយ ៕