គាប់ជួនម្ល៉េះ Barcelona លត់ Real Sociedad ៦-១ ក្នុងថ្ងៃពិសេសរបស់ Messi និង Griezmann
ក្នុងការប្រកួតលីកកំពូលអេស្ប៉ាញ La Liga រដូវកាល ២០២១ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់ Barcelona បានដណ្តើមយក ៣ ពិន្ទុពីក្រុមលេខ ៤ Real Sociedad ដោយលទ្ធផលដល់ទៅ ៦ ទល់នឹង ១ ។
រឿងនេះហាក់ជារឿងដែលគាប់ជួន ដោយការប្រកួតបានជ័យជម្នះដ៏អស្ចារ្យរបស់ Barcelona នេះ គឺជាប្រកួតទី ៧៦៨ របស់ Messi ហើយគេរកបាន ១ គ្រាប់ ។ ចំណែកឯ Antoine Griezmann កីឡាករសញ្ជាតិបារាំងរបស់ក្លិប Atlético Madrid ក៏រកបានគ្រាប់ទី ១៥០ របស់ខ្លួនដែរ ។
ការប្រកួតលីគកំពូលអេស្ប៉ាញបានមកដល់សប្តាហ៍ទី ២៨ ហើយ ដោយក្នុងនោះក្រុម Atlético Madrid នៅតែបន្តឈរនៅកំពូលតារាងដោយមាន ៦៦ ពិន្ទុតាមពីក្រោយដោយ FC Barcelona មាន ៦២ ពិន្ទុនៅលេខ ២ ខណៈដែលក្រុមខ្លាំង Real Madrid ឈរនៅលេខ ៣ មាន ៦០ ពិន្ទុ ។