ManU ត្រៀមយកកីឡាករម្នាក់មកដុះខាត់ ដើម្បីជំនួសកន្លែង Bruno Ferenandes
ក្លិបបាល់ទាត់ Manchester United កំពុងតែរៀបចំកុងត្រាដើម្បីទាក់ទាញយកកីឡាករខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ម្នាក់ Pedro Goncalves របស់ក្លឹប Sporting Lisbon ដោយស្ងាត់ៗទាន់ពេលដែលកីឡាករម្នាក់នេះ មិនទាន់លេចធ្លោខ្លាំង ។
លេងនៅក្នុងក្លិបមិនសូវជាខ្លាំង ក្នុងលីគកំពូលព័រទុយហ្គាល់ Pedro Goncalves រកបាន ១៥ គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនថ្មីថ្មោងឱ្យក្លិបទើបតែបាន ២១ ប្រកួតប៉ុណ្ណោះក្នុង ។ នាមជាខ្សែការពារស្ថិតិនេះ ពិតជាល្អខ្លាំងមែនទែន ដែលស្ទើរតែល្អជាងស្ថិតិរបស់ខ្សែប្រយុទ្ធទៅទៀត ។ ចំពោះតម្លៃខ្លួនវិញគឺមានតម្លៃសមរម្យពោលគឺតែជាង ៥៥ លានដុល្លារតែប៉ុណ្ណោះ ។
ដ្បិតតែវ័យទើបតែ ២២ ឆ្នាំក្តី ក៏ប៉ន្តែកីឡាកររូបនេះ បានជាប់ជម្រើសជាតិព័រទុយហ្គាល់ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដោយបង្ហាញខ្លួនបានជិត ១០ ប្រកួតហើយ ដោយរកបាន ២ គ្រាប់ ។ ជាមួយនឹងការនាំយកមកកាន់ក្លិបបិសាចក្រហម ប្រធានក្លិបសង្ឃឹមថាគេនឹងអាចជំនួសតំណែងខ្សែប្រយុទ្ធ Bruno Ferenades ដែលកំពុងតែលេចធ្លោខ្លាំងនាពេលនេះ ហើយដែលអាចនឹងចាកចេញនាពេលខាងមុខនេះ ប្រសិនបើមានតម្លៃខ្ពស់ ៕
ប្រភព៖ skysport