អាចទេ Haaland មកកាន់ Chelsea ?
ប្រធានក្លិប Chelsea លោក Roman Abrahimovic ដែលត្រូវបានគេស្គាល់ថាជាអ្នកមានកំពូលម្នាក់នៅក្នុងសហព័ន្ធរុស្សី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករកំពុងតែឡើងជើងរបស់ពិភពលោក Erling Haaland របស់ក្លិប Borussia Dortmund នៅក្នុងទីផ្សារដោះដូរខាងមុខនេះ ដែលគ្រោងនឹងធ្វើឡើងនាខែមិថុនា ។
លោក Roman Abrahimovic ត្រូវបានគេដឹងថាបានត្រៀមថរិកា ប្រមាណជាជាង ១០០ លានដុល្លារ ក្នុងការនាំយកកិឡាកររូបនេះ ពីព្រោះក្លិបតោខៀវមួយនេះ កំពុងតែស្រេកឃ្លានពានយ៉ាងហោចណាស់ក៏មួយដែរ នារដូវកាលក្រោយនេះ បន្ទាប់ពីខកខានលើកពានអស់ពេលជាយូរលង់ណាស់មកហើយ ។
ក្រុមតោខៀវហាក់កំពុងមានប្រៀបលើការចរចានេះ ដោយលោក Abramovich បានប្រាប់ទៅអ្នកចាត់ការ Thomas Tuchel រួចរាល់អំពីលទ្ធភាពក្នុងការនាំយកកីឡាករវ័យ ២០ ឆ្នាំ ប្រសិនណារដូវកាលក្រោយក្រុម Chelsea នៅតែអាចលេងនៅ UCL ៕