Spur ជ្រុះចេញពីពាន Europa League ទាំងមិនគួរឱ្យជឿ
Tottenham Hotspur ក្លិបខ្លាំងរបស់ Premier League បានធ្លាក់ចេញពីការប្រកួត UEFA Europa League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ២ ហើយ កាលពីម៉ោង ១ រំលងអាធ្រាត្រថ្ងៃសុក្រទី ១៩ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ការចាញ់នេះ គឺក្រោមថ្វីជើងរបស់កីឡាករតែម្នាក់គត់របស់ក្រុម Dinamo Zagreb គឺកីឡាករ Oršić ដែលរកបានម្នាក់ឯងដល់ទៅ ៣ គ្រាប់ នៅនាទីទី ៦២, ៨៣ និង ១០៦ នៃការប្រកួត នាំឱ្យ Dinamo Zagreb យកឈ្នះ Tottenham Hotspur ៣ ទល់នឹង ០ ។
ដ្បិតតែមានប្រៀបជាងក្រុមភ្ញៀវ ដោយជើងទី ១ Tottenham Hotspur យកឈ្នះ ២ ទល់នឹង ០ ក៏ដោយ តែនៅជើងទី ២ នេះ Dinamo Zagreb បានបង្កើតរឿងមិនគួរឱ្យជឿនៅក្រៅដី ដោយយកឈ្នះមិនឱ្យក្រុមម្ចាស់ផ្ទះ Spur តដៃរួចឡើយសូម្បីតែ ១ គ្រាប់ ។
គួរឱ្យដឹងដែរថា ក្រុម Spur បានបាត់បង់សមាជិកដ៏សំខាន់ម្នាក់ គឺ Son ដែលត្រូវសម្រាកព្យាបាលរបួស ខណៈដែលក្រុម Dinamo Zagreb ទើបតែផ្លាស់ប្តូរគ្រូបង្វឹកសោះ តែអាចធ្វើបានយ៉ាងល្អ ៕