Liverpool គ្រោងទាញកីឡាកររូបនេះ ជំនួស Georginio Wijnaldum សម្រាប់រដូវកាលក្រោយ
ថ្មីៗនេះប្រភពព័ត៌មាន Eurosport បានរាយការណ៍ថាលោក Jürgen Klopp មានគម្រោងនឹងទាញយកកីឡាករ Sander Berge ចូលក្នុងក្រុម ក្រោយពីបរាជ័យកាលពីដើមឆ្នាំ ២០២០ ដើម្បីជំនួសកីឡាករ Georginio Wijnaldum ដែលនឹងចាកចេញពីក្រុមបន្ទាប់ពីផុតកិច្ចសន្យានៅរដូវកាលក្រោយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពី Liverpool ហើយក៏នៅមានក្រុម Aston Villa និង Arsenal ផងដែរ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីចុះកុងត្រាជាមួយកីឡាករជនជាតិន័រវេសវ័យ ២៣ ឆ្នាំរូបនេះ ៕